សំណួរញឹកញាប់
សំណួរញឹកញាប់
សុពលភាពរបស់ eSIM ចាប់ផ្តើមគិតចាប់ពីពេលអ្នក ស្កេន QR Code និងដំណើរការ (Activate) eSIM។ ដូច្នេះ សូមកុំស្កេនដំណើរការមុនថ្ងៃដែលអ្នកចង់ចាប់ផ្តើមប្រើប្រាស់។
យើងណែនាំឱ្យ ស្កេនតម្លើង eSIM នៅពេលអ្នកនៅប្រទេសកម្ពុជា មុនចេញដំណើរ ព្រោះការតម្លើងត្រូវការការភ្ជាប់អ៊ីនធឺណិត ដើម្បីទាញយកព័ត៌មាន eSIM មកកាន់ទូរស័ព្ទ។ បន្ទាប់ពីតម្លើងរួច អ្នកអាចធ្វើដំណើរបានដោយមិនបាច់ព្រួយបារម្ភ។
មិនទាន់អាចប្រើបានភ្លាមទេ។ eSIM នឹងចាប់ផ្តើមដំណើរការ នៅពេលអ្នកទៅដល់ប្រទេស ឬតំបន់ដែលអ្នកបានទិញកញ្ចប់ eSim។
បាន។ អ្នកអាចទិញ eSIM ទុកជាមុន រហូតដល់ ២ ខែ មុនថ្ងៃធ្វើដំណើរ។
បន្ទាប់ពីការទូទាត់ត្រូវបានបញ្ជាក់រួច យើងនឹងផ្ញើ QR Code របស់ eSIM ជូនអ្នក ដើម្បីស្កេនតម្លើងលើទូរស័ព្ទ។
សូមទាក់ទងក្រុមការងារ eSim KH តាម Telegram @esim_kh ភ្លាមៗ។
• ក្រុមការងារនឹងជួយពិនិត្យ និងដោះស្រាយបញ្ហាជូន។
• ប្រសិនបើបានព្យាយាមដោះស្រាយហើយ នៅតែមិនអាចប្រើបាន យើងនឹងប្តូរ eSIM ថ្មី ឬសងប្រាក់ជូនវិញ។
សម្រាប់ iPhone:
1. ចូលទៅ Settings
2. ជ្រើស Cellular ឬ Mobile Data
3. ប្រសិនបើមាន Add eSIM ឬ Add Cellular Plan នោះទូរស័ព្ទរបស់អ្នកអាចប្រើ eSim បាន។
សម្រាប់ Android:
1. ចូលទៅ Settings
2. ជ្រើស SIM Manager, Connections ឬ Network & Internet
3. ប្រសិនបើមាន Add eSIM នោះទូរស័ព្ទរបស់អ្នកអាចប្រើ eSim បាន។
អាស្រ័យលើប្រភេទកញ្ចប់ eSim។ ប្រសិនបើកញ្ចប់របស់អ្នកគាំទ្រ Hotspot អ្នកអាចចែករំលែកអ៊ីនធឺណិតទៅកាន់ថេប្លេត កុំព្យូទ័រ ឬទូរស័ព្ទផ្សេងទៀតបាន។ សូមពិនិត្យលម្អិតកញ្ចប់មុនពេលប្រើ និងប្រយ័ត្នការប្រើប្រាស់ទិន្នន័យលើសពីកញ្ចប់។
eSim របស់យើងផ្តល់តែ អ៊ីនធឺណិត (Data) ប៉ុណ្ណោះ។ មិនមានលេខទូរស័ព្ទ ហើយ មិនអាចហៅទូរស័ព្ទ ឬផ្ញើ SMS បានទេ។ សម្រាប់ការហៅ និងផ្ញើសារ សូមប្រើកម្មវិធី VoIP ដូចជា WhatsApp ឬ Telegram តាមអ៊ីនធឺណិត។
ចូលទៅ ពិនិត្យការប្រើប្រាស់ទិន្នន័យ ហើយបញ្ចូល ICCID របស់អ្នក — មិនចាំបាច់អ៊ីមែល ឬគណនីទេ។ ប្រសិនបើមានបញ្ហា សូមទាក់ទង Telegram @esim_kh។
មិនអាច Top Up បានទេ។ ប្រសិនបើទិន្នន័យអស់ អ្នកអាចទិញ eSim ថ្មីកញ្ចប់តូច ដើម្បីបំពេញការធ្វើដំណើររបស់អ្នក។ សូមទាក់ទង Telegram @esim_kh ប្រសិនបើត្រូវការជំនួយជ្រើសរើសកញ្ចប់។
បាន។ eSIM របស់យើងផ្តល់តែសេវាអ៊ីនធឺណិត ដូច្នេះអ្នកអាចបន្តប្រើ WhatsApp, Telegram, Viber ជាមួយលេខចាស់របស់អ្នកបាន ដរាបណាលេខនោះនៅសកម្មលើ SIM ធម្មតា។
មិនអាចទេ។ បន្ទាប់ពីលុបហើយ eSIM មិនអាចតំឡើងវិញ បានទេ។ សូមប្រុងប្រយ័ត្នក្នុងការគ្រប់គ្រង eSIM។ ប្រសិនបើត្រូវការជំនួយ សូមទាក់ទង Telegram @esim_kh។
មិនចាំបាច់ទេ។ អ្នកអាចប្រើ eSIM និង SIM ធម្មតារួមគ្នា ប៉ុន្តែសូមប្រុងប្រយ័ត្នពីការគិតថ្លៃរ៉ូមីង (Roaming) លើ SIM ចាស់។ យើងសូមណែនាំឱ្យបិទ Data Roaming លើ SIM ចាស់ដើម្បីចៀសវាងការគិតលុយបន្ថែម។